ប៉េអឹម ឃាត់ខ្លួននាយកក្រុមហ៊ុន KMB ជាមេម៉ៅការសាងសង់អគារគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា ដែលគេចវេសមិនបើកប្រាក់ថ្លៃពលកម្មជូនកម្មករ
ភ្នំពេញ ៖ អ្នកទទួលម៉ៅការសាងសង់អគារគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មិនបានបើកប្រាក់ថ្លៃពលកម្មជូនកម្មករ បានធ្វើឲ្យកម្មករផ្ទុះការតវ៉ាដើម្បីទាមទារបើកប្រាក់ខែ។
ប៉ុន្តែទោះយ៉ាងណា លោកប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ ដើម្បីឲ្យមកទទួលខុសត្រូវក្នុងការបើកប្រាក់ខែជូនកម្មករ។
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកប៉ែន វុទ្វី បានចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា ប៉េអឹម បានឃាត់ខ្លួន នាយកក្រុមហ៊ុន KMB ដែលជាមេម៉ៅការសាងសង់អាគារពាណិជ្ជកម្ម គ្រោង៣០អាគារ
នៅក្នុងគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា ហើយ បានព្រមព្រៀងចូលខ្លួន បើកលុយឲ្យពុកម៉ែបងប្អូនកម្មករកម្មការិនីនៅម៉ោង១១និង៣០នាទីនេះហើយ។
សូមបញ្ជាក់ថា លោកប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោកពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់អាគារពាណិជ្ជកម្មគ្រោងចំនួន ៣០ អាគារនៅគម្រោងសូមចូលរួមដោះស្រាយ ជាមួយពុកម៉ែបងប្អូនកម្មករកម្មការិនីចំនួនជាង ២០០ នាក់។ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យា ព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេ ក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។ លោកបានព្យាយាមទាក់ទងជាច្រើនលើកច្រើនសារ តែលោកមិនព្រមលើកទូរស័ព្ទ ព្រោះវាគឺជាការគេចវេស ដែលធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
តាមការបញ្ជាក់បន្ថែមរបស់ ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ថា កន្លងមក ឲ្យតែលោក ពៅ សុខសាន្ដ ដែលជាមេការ ឲ្យតែមកសុំពិគ្រោះសំណើបើកប្រាក់ឈ្នួល ជូនបុគ្គលិក (ខ្ចី) ខាងក្រុមហ៊ុន តែងតែសម្របសម្រួលជូនជានិច្ច តែដោយឡែកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ លោកពៅសុខសាន្ត ពុំបានផ្ដល់ព័ត៌មានជូនមកក្រុមហ៊ុនទេ។ តែបែរជាបាត់ដំណឹងហើយ ខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ៕