បញ្ជូនជនសង្ស័យ២នាក់ ករណីនាំមនុស្សឆ្លងដែន ទៅតុលាការ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២១ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីមានវិធានការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា ៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការឃាត់រថយន្ត០១គ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ ២W.២១១៧ បើកបរដោ យឈ្មោះ ម៉ាន គន្ធា ហៅសុធា ភេទប្រុសអាយតុ៤២ឆ្នាំ ស្នាក់ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានដឹកមនុស្សប្រុស ស្រី ចំនួន១៥នាក់ នៅលើផ្លូវជាតិលេ ខ៦ ចំណុចស្ពានទី១ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រោយពីធ្វើការសួរនាំមនុស្សទាំង១៥នាក់និងអ្នកបើកបររួច ម កនិងដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមាន ការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ម៉ាន គន្ធា ហៅសុធា ភេទប្រុសអា យតុ៤២ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត អ្នកបើកបររថយន្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។
លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា៖ដោយឡែកឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់HIGHLANDER ពណ៌ស ពាក់ស្លាក់លេខ ភ្នំ ពេញ 2AH-3897 ត្រូវបានកម្លាំងសម្ថកិច្ចចម្រុះ នៅចំណុចភូមិតេជោភ្នំឆ័ត្រ ដើរល្បាតប្រទះឃើញនិងធ្វើការឃាត់ខ្លួន ខាងជើងភូមិតេជោភ្នំឆ័ត្រ ចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ចំនួន១០នាក់ ។
នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ ឯក ឡាយ គឹមលួន បានបញ្ជាក់ថា៖ តាមចម្លើយសារភាពរបស់ជនពាក់ព័ន្ធទាំង២នាក់ ឈ្មោះម៉ាន គន្ធាហៅសុធា បានសារភាពបាន ដឹកពលករខ្មែរទាំង១៥នាក់ មកពីខេត្តព្រៃវេងនិងខេត្តកំពង់ចាម បានតម្លៃម្នាក់៣០.០០០រៀល យកមកសាងនៅខេត្តបន្ទាយមានជ័យ និងឈ្មោះសេង ហ៊ុយ បានសារភាពថាគេដឹក ពលករទាំង១០នាក់ ពីខេត្តបន្ទាយមានជ័យទៅចំណុចខាងជើងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេកតម្លៃម្នាក់៥០.០០០រៀល ៕