ការណែនាំពីរបៀបចុះឈ្មោះ លើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសស្ដីពី ការណែនាំពីរបៀបចុះឈ្មោះ លើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade ។
CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជាក្នុងការលក់ផលិតផល តាមប្រព័ន្ធអនឡាញ ដល់អតិថិជនសក្តានុពល ទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។
ផ្សារនេះត្រូវបានបង្កើតឡើង ដោយមានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីកម្មវិធី ពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់ ក្នុងការជំរុញឱ្យទទួលបាន អត្ថប្រយោជន៍ពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សហគ្រាសធុនតូចនិងមធ្យម៕