ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹង ទារលុយពីកូនបំណុល មិនបាន ទាញកាំបិតប័ុងតោ កាប់ ២នាក់ប្តីប្រពន្ធរយះក្បាល

60

ខេត្តកណ្តាល ៖ ដោយខឹងទារលុយពីកូនបំណុលមិនបាន ទាញកាំបិតប័ុងតោ កាប់ ២នាក់ប្តីប្រពន្ធ
បណ្តាលឲ្យរងរបួសធ្ងន់ នៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១៨នឹង១០នាទីនៅត្រង់
ចំណុចភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ ឈ្មោះចយ ឆៃលីមភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរជាងដំដែកមានទីលំនៅភូមិគគីរធំ២ឃុំគគីរធំស្រុក កៀនស្វាយ ខេត្តកណ្តាល និងឈ្មោះសំរឹទ ចាន់ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ត្រូវជាប្តី ប្រពន្ធនឹងគ្នា)។

ចំពោះជនសង្ស័យ ឈ្មោះប៊ិន ធីតាភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិ គគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្ត កណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ស៊េរី២០២១ ពណ៌ក្រហមពាក់ផ្លាកលេខកណ្ដាល1AK.5803។

លោកព្រុំ សំណាងបន្តថា នៅមុនពេលកេីតហេតុ ឈ្មោះប៊ិន ធីតាភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំស្រុក កៀនស្វាយ ខេត្តកណ្តាល បានដឹកប្រពន្ធឈ្មោះ នូ ចាន់ថន ភេទស្រី អាយុ៤៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា ដេីម្បីទៅទារលុយដែលជនរងគ្រោះ ជំពាក់ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានឆ្លេីយថាគ្មានលុយទេ រង់ចាំថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១ទេីបមានលុយសង។ ភ្លាមៗឈ្មោះ ប៊ិន ធីតាភេទប្រុស (ជនសង្ស័យ) ខឹងបានហៅឈ្មោះ ចយ ឆៃលីមភេទប្រុស (ជនរងគ្រោះ) ឲ្យមកជិតខ្លួនរួចក៏ទាញកាំបិតប័ុងតោ ពីក្នុងកាបូបស្ពាយរបស់ខ្លួន កាប់ជនរងគ្រោះមួយកាំបិត ចំកណ្ដាលក្បាល ដេរចំនួន០៤ថ្នេរ ឃេីញដូច្នេះឈ្មោះសំរឹទ ចាន់ (ជនរងគ្រោះ)ត្រូវជាប្រពន្ធឈ្មោះចយ ឆៃលីម ភេទប្រុសបានចូលឃាត់តែត្រូវឈ្មោះប៊ិន ធីតា ភេទប្រុសកាប់មួយកាំបិតចំក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេងដេរចំនួន៧ថ្នេរ។ ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួនបាត់រួមជាមួយវត្ថុតាង។
បន្ទាប់មក ក្រុមគ្រួសាជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរធំ ។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ចុះដល់កន្លែងកើតហេតុ ដើម្បីស្វែងរកជនសង្ស័យតែរកមិនឃើញ។

ចំពោះករណីខាងលើកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គគីរធំស្រាវជ្រាវរកមុខសញ្ញានិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ កំពុងសម្រាកព្យាបាល របួសនៅមណ្ឌលសុខភាពឃុំគគីរធំ។

លុះដល់វេលាម៉ោង១៦និង២០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ទើបកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំឃាត់ខ្លួនជនសង្ស័យឈ្មោះប៊ិន ធីតា ភេទប្រុសបាន។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះប៊ិន ធីតាភេទប្រុសបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើ ដូចខាងលើប្រាកដមែន ចំពោះវត្ថុតាងកាំបិតប៉័ងតោ ជនសង្ស័យបានបោះតាមផ្លូវ តែមិនចាំកន្លែងដោយសាយប់ងងឹត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាក់កាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង