ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសង្កាត់ព្រែកថ្មី ផ្ដល់អំណោយ ជាសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ

39

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ នេះរដ្ឋបាលសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលដឹកនាំការងារដោយលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីដោយបានយកនូវអំណោយជាសម្លៀកបំពាក់ និង សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងយុទ្ធាការចាក់វ៉ាក់សាំង ចំនួន ៥០ឈុត ជូនដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តក្នុងដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ ចំពោះអំណោយជាសម្ភារៈសម្រាប់ប្រើប្រាស់រួមមាន:
១ អាវ TPE
២ មួក
៣ ស្រោមដៃ
៥ ស្រោមជើង
៦ របាំងមុខនិង
៧ ម៉ាសផងដែរ។

ជាមួយគ្នានោះផងដែរ លោកចៅសង្កាត់ព្រែកថ្មីលីវ វណ្ណថេង បានអំពាវនាវទៅដល់បងប្អូនប្រជាជន ដែលរស់នៅក្នុងមូលដ្ឋាន សង្កាត់ព្រែកថ្មីទាំងអស់ អោយបន្តអនុវត្តន៍នូវវិធានការ .ការពារបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ពោលគឺអនុវត្តន៍៣ការពារនិង៣កុំ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង