ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រជុំពិភាក្សាជាមួយ ថ្នាក់ដឹកនាំ និងសមាជិក សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តាមប្រព័ន្ធអនឡាញ

63

 

ភ្នំពេញ ៖ ដេីម្បីទទួលបានអនុសាសន៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ជាគន្លឹះឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍ ជាពិសេសគឺរួមចំណែកដោះស្រាយភាពប្រឈម និងការស្តារឲ្យងេីបឡេីងវិញនៃអាជីវកម្មរបស់ខ្លួន បន្ទាប់ពីវិបត្តិកូវីដ១៩ និងក៏ដេីម្បីស្វែងយល់ពីទស្សនវិស័យការអភិវឌ្ឍន៍របស់ក្រសួង នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមានរៀបចំ កិច្ចប្រជុំពិភាក្ សារវាងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom Cloud Meeting) ដែលដឹកនាំដោយលោក សៀង សុបញ្ញា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា ។

នៅក្នុងជំនួបនោះ លោក សៀង សុបញ្ញា ក្នុងនាម ថ្នាក់ដឹកនាំនិងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសម្តែងទឹកចិត្តរីករាយនៃជំនួបបនាថ្ងៃនេះ ។ ដោយលោកបានសង្កត់ធ្ងន់ថា ព្រោះរាល់ពេលជួបពិភាក្សាជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សមាគមតែងទទួល បានអនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជាទស្សន:វិស័យវែងឆ្ងាយឆ្លុះបញ្ចាំងពីបរិបទពិភពលោក និងសភាពការណ៍ជាក់ស្តែងនៅកម្ពុជា ។ ជាមួយគ្នានេះ សមាគមបានមេីលឃេីញពីការដឹកនាំដ៏មុតស្រួយរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត នៅពេលដែលក្រសួងត្រូវបានដាក់បញ្ចូលវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះ ។

ជាមួយគ្នានេះសមាគមក៏សង្ឃឹមថា នឹងទទួលបានធាតុចូលជាច្រេីនទៀត សម្រាប់សមាគម ដែលនឹងត្រូវដឹកនាំកិច្ចប្រជុំ សហគ្រិនវ័យក្មេងអាស៊ាន នៅពេលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចកំពូលអាស៊ាននាឆ្នាំ ២០២២ ខាងមុខនេះ ។

បន្ទាប់ពីបានស្តាប់ ការលេីកឡេីងពីថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមជាច្រេីនរូប ដែលរួមមានពីតាមសាខានៃខេត្តមួយចំនួនផងដែរ ស្តីពីលទ្ធផល ដំណេីរការ ភាពប្រឈម ទិសដៅ និងសំណូមពរមួយចំនួនរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលសម្រេចបាននូវលទ្ធផលជាច្រេីន រួមនឹងការកោតសរសើរពី ធនធានមនុស្សនៅក្នុងសមាគមផងដែរ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលេីកពីទស្សន:វិស័យ របស់ក្រសួង បរិបទពិភពលោក និងអ្វីដែលកម្ពុជាយេីងត្រូវជំនះ និងអភិវឌ្ឍន៍ខ្លួនឯង ក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ និងនិន្នាការនាពេលខាងមុខ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំជាក់ស្តែង និងបញ្ជាក់ថា៖ វិស័យសហគ្រាសធនតូចនិងមធ្យម ជាសរសៃឈាមនៃសេដ្ឋកិច្ច ។ វិបត្តិ កូវីដ១៩ ពិតជាប៉ះពាល់ច្រេីនដល់អាជីវកម្មរបស់យេីង ។ ប៉ុន្ដែការរស់នៅ និងការប្រកបអាជីវកម្ម ដែលមានភាពបត់បែន យេីងនឹងជំនះបានជាបណ្តើរៗ នឹងឈានទៅរកភាពប្រសេីរឡេីងវិញ ។ ក្នុងនោះអ្វីដែលក្រសួងកំពុង យកចិត្តទុកដាក់ខ្លាំងបំផុត ក៏ដូចជាស្របនឹងការលេីកឡេីងរបស់សមាគមផងដែរនោះ គឺការធ្វេីអាជីវកម្ម ប្រកបដោយនវានុវត្តន៍ និងទទួលបានតម្លៃបន្ថែម ដោយពឹងផ្អែកលេីបច្ចេកវិទ្យា ដែលកំពុងស្ថិតនៅលេីវិថីសាកលភាវូបនីយកម្មបច្ចុប្បន្ននេះ ។ ដូច្នេះការងារបណ្តុះបណ្តាល ឲ្យយល់សុីជម្រៅពីសេដ្ឋកិច្ចបែបDigital ក៏ដូចជាការពង្រឹងការគ្រប់គ្រងអាជីវកម្ម និងការអនុវត្តផលិតកម្មអនុលោមស្តង់ដារ ជាដេីម ។ ល។ ពិតជាមានសារ:សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍក្រុមហ៊ុន សហគ្រាសរបស់យេីងឲ្យមានឧត្តមភាពប្រកួតប្រជែងខ្ពស់លេីទីផ្សារ ។
ទាក់ទងនិងសំណេីររបស់សមាគម ចង់ឲ្យបង្កេីតមជ្ឈមណ្ឌល ភ្ញាស់សហគ្រាសធនតូចនិងមធ្យម ឬមជ្ឈមណ្ឌលបច្ចេកវិទ្យាណាមួយនោះ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសាទរនិងបញ្ជាក់ថា ក្រសួងកំពុងគិតគូរបំផុត តែយេីងត្រូវរៀបចំEco-Systemឲ្យមានលក្ខណ:សមស្របជាមុនសិន ។ ជាពិសេសចាប់ពីពេលនេះទៅ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មិនត្រឹមមានដៃគូ ពិភាក្សាប្រចាំជាមួយអគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យមទេ តែត្រូវធ្វេីការជិតស្និទ្ធបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រសួង ដែលជាវិស័យស្នូលមួយសម្រាប់អភិវឌ្ឍអាជីវកម្មរបស់យេីង ហេីយក៏ជាទុនសម្រាប់យេីងឈាន ទៅរៀបចំកិច្ចប្រជុំសហគ្រិនវ័យក្មេង អាស៊ាននៅពលខាងមុខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង