ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងផ្សាដែក ធ្លាក់ពីលើ អាគារខុនដូ កំពុងសាងសង់ បណ្ដាយអោយស្លាប់

47

 

ភ្នំពេញ៖ បុរសម្នាក់ជាជាងផ្សាដែក មិនដឹងយ៉ាងម៉េចបានធ្លាក់ពីលើ អាគារខុនដូរ ជាន់ទី៦ បណ្ដាយអោយស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៣៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ សែន វិបុល ភេទប្រុស មានអាយុ២០ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះ យោងតាមការបញ្ជាក់សន្តិសុខ ដែលយាមនៅកន្លែងកើតហេតុបាននិយាយថា គាត់ឃើញបុរសម្នាក់ជាជាងផ្សាដែក បានឡើងទៅផ្សាដែក មិនដឹងយ៉ាងម៉េចស្រាប់តែ បានធ្លាក់ពីលើ អាគារខុនដូរដែរទើបនឹងធ្វើ ជាន់ទី៦ ចុះមកក្រោមបណ្ដាយអោយស្លាប់នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះសន្តិសុខយាមនៅ អាគារខុនដូរខាលើ ក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នានថា ជនរងគ្រោះខាងលើបាន បានធ្លាក់ពីលើ អាគារខុនដូរ ខាងលើស្លាប់បាត់ទៅហើយ។

នគរបាលបានបញ្ជាក់ថា ពិតប្រាកដជាមានបុរសជាងផ្សាដែកម្នាក់ ស្លាប់មែន ទើបចុះមកត្រួតពិនិត្យ និងសហការជាមួយការិយាល័យ បច្ចេកទេសកោសល្យវិច័យ ស្នងការរាជធានីភ្នំពេញ តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រួពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើ អាគារខុនដូរ ពិតប្រដកមែន៕

អត្ថបទដែលជាប់ទាក់ទង