ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌដូនពេញ បើកដំណើរការឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ ដោយសារមានការឆ្លងជំងឺកូវិដ១៩

117

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង១៥និង០០នាទី ដោយទទួលបានការអនុញ្ញាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមកតាមវិធានការសុខាភិបាល ។

សូមបញ្ជាក់ថាទីតាំងវត្តសារាវ័ន្តតេជោ បានបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវបិទកុដិរបស់ព្រះសង្ឃចំនួន០៥ រួមមានៈ កុដិលេខ១០-២៦-១៧-០១និងកុដលេខ០៩ ជាបណ្តោះអាសន្នដោយតម្រូវឲ្យព្រះសង្ឃ និងអ្នកស្នាក់នៅជាមួយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត ។

ចំពោះកុដិដែលបើកដំណើរការឡើងវិញ គឺមិនអនុញ្ញាតឲ្យ ធ្វើពិធីផ្សេងៗដែលមានការជួបជុំព្រះសង្ឃ ឬពុទ្ធបរិស័ទ ដែលអាចមានហានីភ័យនោះទេ និង ត្រូវអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ៕

អត្ថបទដែលជាប់ទាក់ទង