ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទស្នងការរង បើកខារ៉ាអូខេ ធ្វើឲ្យឆ្លងកូវីដ១៩ នៅខេត្តកំពត តែស្នងការ បដិសេធគឺជារឿងមិនត្រឹមត្រូវ ខុសពីការពិត

95

ខេត្តកំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមមេតា្តជ្រាបថា ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ បីកុំបីការពារ ការពារ បានផ្សព្វផ្សាយថា «ជនថោកទាបដែលធ្វើការងារកាន់ច្បាប់ដែរ ហើយ បើកខារ៉ាអូខេ ធ្វើឲ្យមានឆ្លងកូវីដ១៩ នៅខេត្តកំពត បណ្តាញសង្គមព័ត៌មានស្ងាត់ឈឹង តើជាស្នងការរង មែនទេ ដែលព្រហើនយ៉ាងនេះ វានេះ ជាថៅកែខារ៉ាអូខេ រ៉ូយ៉ាល់ ខេត្តកំពត ឲ្យមានអំណាចមិនបានទេ ម្នាក់នេះច្បាស់ជារលាយខេត្តហើយ» ។

ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ជូនថា ក្នុងនាមកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជានិច្ចជាកាលការបំពេញភារកិច្ច តែងតែប្រកាន់ភ្ជាប់នូវច្បាប់ជាធរមាន ដោយមិនមានការប្រាសចាក ពីគន្លងច្បាប់ឡើយ។ ក្នុងករណីការធ្វើអាជីវកម្មគ្រប់ប្រភេទ មិនថាបុគ្គលនោះជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬប្រជាពលរដ្ឋមាន គឺសិទ្ធិគ្រប់គ្រាន់ក្នុងការសុំការអនុញ្ញាត ធ្វើអាជីវកម្មស្របច្បាប់។ ខណៈពេលបុគ្គលណាប្រព្រឹត្តផ្ទុយ និងផ្លូវច្បាប់ កម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងធ្វើការទប់ស្កាត់ បង្រ្កាបតាមផ្លូវច្បាប់ មិនមានការលើកលែង យោគយល់ ថាបុគ្គលនោះជាអ្វីឡើយ ។

កន្លងមកនេះស្ថានភាពទូទៅក្នុងភូមិ សាស្ត្រខេត្តកំពត មានការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពតបានចេញនូវសេចក្តីជូនដំណឹង សេចក្តីសម្រេចនានា ស្តីពីការអនុវត្តវិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាអាទ៍ រួមមានមិនឲ្យមានការ ប្រមូលផ្តុំមនុស្សច្រើន បិទការធ្វើអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត និងបម្រាមគោរច ជាដើម ។ល។ ហើយអាជ្ញាធរ អង្គភាពជំនាញពាក់ព័ន្ធ និងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានសហការអនុវត្តយ៉ាងសស្រាក់សស្រាំបានល្អរលូន ។

ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធការលើកឡើង របស់គណនីហ្វេសប៊ុកនេះ គឺជារឿងមិនត្រឹមត្រូវ ខុសពីការពិត ហើយជាព័ត៌មានបង្កឲ្យមាន ភាពច្របូកច្របល់ក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង