ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ស៊ុន សុវណ្ណារិទ្ធ ជាអភិបាលខេត្តកំពង់ឆ្នាំង

60

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា មុនពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យនេះ លោក ស៊ុន សុវណ្ណារិទ្ធិ មានមុខតំណែងជា អភិបាលរងខេត្តកំពង់ឆ្នាំង, ខណៈអភិបាលខេត្តកំពង់ឆ្នាំង កំពុងកាន់តំណែងបច្ចុប្បន្ន គឺ លោក ឈួរ ច័ន្ទឌឿន៕

អត្ថបទដែលជាប់ទាក់ទង