ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង

84

 

ខេត្តស្ទឹងត្រែង ៖ មានករណីឃាតកម្ម ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២៥ ខែមិថុនា នេះ ។ ករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ថា ជាករណីអ្វីនៅឡើយទេពោលគឺសមត្ថកិច្ចជំនាញកំពុងពិនិត្យនៅកន្លែងទីតាំងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជាស្ត្រីឈ្មោះ សឿន ណារី អាយុជាង ២០ឆ្នាំ ។ រីឯបុរសដែលបាញ់សម្លាប់ខ្លួនឯង នៅមិនទាន់ស្គាល់អត្តសញ្ញាណ។ ពួកគេ គឺជាប្តីប្រពន្ធ។ មុនពេលកើតហេតុ គេឃើញមានការជជែកគ្នា ហើយមួយសន្ទុះក្រោយមក ក៏ឮសំឡេងផ្ទុះអាវុធខ្លីបង្កឲ្យមាន ការភ្ញាក់ផ្អើល ក៏នាំគ្នាទៅមើល ស្រាប់តែឃើញដេកស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ៕

អត្ថបទដែលជាប់ទាក់ទង