ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល អំពាវនាវ ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ដុសទី១ និងទី២ សូមអញ្ជើមកទទួលនៅមណ្ឌលសុខភាពបឹងធី នៅថ្ងៃទី ២៧ មិថុនានេះ

64

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌកំបូល​ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ ដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី១​ សូមអញ្ជេីញមក ចាក់វ៉ាក់សាំង​ដែលរដ្ឋបាលខណ្ឌកំបូល​ បានរៀបចំជូន​ នៅ​”មណ្ឌលសុខភាពបឹងធំ​” ចាប់ពីថ្ងៃអាទិត្យ​ ទី២៧​ ខែមិថុនា ឆ្នាំ២០២១​ តទៅ​ តាមកម្មវិធី​ដូចជូនភ្ជាប់ខាងក្រោម​។
បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ​ត្រូវយកភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ​.លិខិតឆ្លងដែន លេខទូរស័ព្ទ​ និងឯកសារបំពេញស្នេីសុំចាក់វ៉ាក់សាំង​ មានភ្ជាប់ជាមួយ​ QR Code​ ដែលសាមីសង្កាត់ នឹងរៀបចំផ្តល់ជូន បងប្អូន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង