ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ផ្អាកដំណើរការ កន្លែងផ្តល់សេវាប្រឡងយកបណ្ណបើកបរ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

109

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន កន្លែងផ្តល់សេវាប្រឡងយកបណ្ណបើកបរ (ទ្រឹស្ដី និងដៃចង្កូត) នៅក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ចាប់ពីព្រឹកថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ការប្រកាសផ្អាកនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង