ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF រកឃើញកូនសត្វផ្សោតមួយក្បាលថ្មី នៅកាំពី

342

 

ភ្នំពេញ៖ អង្គការWWFបានបង្ហាញថា កូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មីត្រូវបាន ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF បានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូង ដែលមានចំនួន៩ក្បាលផ្សេងទៀតនៅក្នុងទីជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។
កូនផ្សោតថ្មីនេះជាកូនសត្វផ្សោតទី៥ សម្រាប់ឆ្នាំ២០២១ ហើយវាមានអាយុ ប្រមាណទើបតែ១សប្តាហ៍ប៉ុណ្ណោះ។ សូមជម្រាបជូនផងដែរថា សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០២០ ខណៈសត្វផ្សោតថ្មីសរុបចំនួន១៣ក្បាលត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០១៩។
ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹម តែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀត ដើម្បីការពារប្រភេទសត្វផ្សោតទឹកសាប ដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង