ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៦៦នាក់ជាសះស្បេីយ​ ៦៥០នាក់ និង ស្លាប់ថ្មី​ ៣២នាក់

45

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា រហូតដល់ ថ្ងៃទី ២ កក្កដា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៦៦នាក់​ (ឆ្លងសហគមន៌​:​ ​​៧៧៤និង​នាំចូល:​ ១៩២) និងមានជាសះស្បេីយ​ ៦៥០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៥២៣៥០នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៤៥៥០៨នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៣២នាក់​ សរុប​ស្លាប់ ៦៦០នាក់ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

អត្ថបទដែលជាប់ទាក់ទង