អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវផ្សព្វផ្សាយផែនការល្បាតពួនស្ទាក់ ដាក់កម្លាំងចេញល្បាត បង្ការ ទប់ស្កាត់បទល្មើស និងបញ្ហាទប់ស្កាត់កូវីដ-១៩
ភ្នំពេញ៖ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីវ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបង្គាប់ការស្តីពីការប្រគល់ភារកិច្ច ជូនអធិការរងនគរបាលខណ្ឌឫស្សីកែវ ផ្សព្វផ្សាយផែនការល្បាតពួនស្ទាក់ និងបញ្ហាកូវីដ-១៩។
ដឹកនាំកិច្ចប្រជុំដោយ៖លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលខុសត្រូវបញ្ជាដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ
,លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ
សមាសសភាពចូលរួម៖
,លោក លោកស្រី អធិការរង
,លោកនាយផ្នែក,លោកនាយប៉ុស្តិ៍
នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
ក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏បានបញ្ជាក់ថា៖លោកអធិការរង ដែលមានភារកិច្ចដឹកនាំកម្លាំងចេញល្បាត បង្ការ ទប់ស្កាត់បទល្មើស ឱ្យអនុវត្តតាមផែនការដែលបានដាក់ចេញ ដោយមានការទទួលខុសត្រូវខ្ពស់ ទាំងកម្លាំងខណ្ឌត្រូវសហការគ្នាចេញល្បាតក្នុងភូមិសាស្ត្រ ដើម្បីរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោក អធិការ ក៏បានកើតសរសើរ ចំពោះ លោក លោកស្រី អធិការរង នាយផ្នែក និងកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទាំងអស់ ដែលខិតខំបំពេញការងារកន្លងមក និងសូមឱ្យបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តភារកិច្ចដ៏បានល្អប្រសើរ និងសូមឱ្យរក្សាអនាម័យ ការពារ ជំងឺឆ្លងកូវីដ-១៩។
នាក្នុងឱកាសដែរនេះ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការការរង ទទួលខុសត្រូវបញ្ជាដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមកោតសរសើរដល់ថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវទាំងអស់ ដែលបានបំពេញភាកិច្ចបានល្អប្រសើរ ព្រមទាំងឯកភាពនូវមតិយោបល់ និងផែនការដាក់ចេញ របស់លោកអធិការ ក្នុងនោះដែរ លោកស្នងការរង បានមានមតិណែនាំ ដល់លោក លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍ ឱ្យបន្តយកចិត្តទុកដាក់អនុត្តផែនការដែលបានដាក់ចេញ និងពង្រឹងការត្រួតពិនិត្យ និងឆ្លើយតប រាល់ការងារ ក៏ដូចជាព័ត៌មានផ្សេងៗ ដែលថ្នាក់ដឹកនាំបញ្ជូនមក ដើម្បីឱ្យការអនុត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាចុងបញ្ចប់ លោកស្នងការរង មានមតិផ្តាំផ្ញើសូមឱ្យកងកម្លាំងទាំងអស់ ថែរក្សាសុខភាព និងមានអនាម័យ ការពារជំងឺកូវីដ-១៩៕