ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល អប់រំណែនាំ ដល់ចៅសង្កាត់ អាជ្ញាធរភូមិត្រូវបន្ដចុះអប់រំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាប្រចាំ នូវវិធាន៣ ការពារ ៣កុំ

73

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល បានចុះជួបសំណេះសំណាល ដល់ការអប់រំ ដល់ចៅសង្កាត់ ភូមិ ត្រូវបន្ដចុះអប់រំណែនាំ នូវ វិធាន ៣ការពារ ៣កុំ ព្រោះមានតែ ចៅសង្កាត់ មេភូមិទេ ដែលដឹងពីសុខទុក្ខលំបាក របស់បងប្អូនផ្ទាល់ ។ពិធីផ្សព្វផ្សាយនេះក៏មានការចូលរួមពីចៅសង្កាត់,ចៅសង្កាត់ រង សមាជិកក្រុមប្រឹក្សាសង្កាត់ លោក-លោកស្រីប្រធានភូមិ និងលោកប្រធាន អនុប្រធា ន ស.ស.យ. ក សង្កាត់ផងដែរ។

ពិធីសំណេះសំណាលនេះ​បានរៀបចំនៅ​ ពេលព្រឹកនៅសង្កាត់កំបូល ក្នុងបរិវេណវត្តកំបូល និងពេលរសៀល នៅសង្កាត់កន្ទោក ក្នុងបរិវេណវត្តស្វាយផ្អែម ។
លោក ឃឹម ស៊ុនសូដា.បានបញ្ជាក់ថា៖ គោលបំណងដែលអាជ្ញាធរខណ្ឌយើងចុះមកអប់រំផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងរបៀបរបបអនុវត្តន៍ការងារ​ ដែលមានរបៀបវារៈដូចខាង ក្រោម។ទី១-ការងារពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌកំបូល។ ទី ២-ពង្រឹងប្រសិទ្ធិភាពការអនុវត្តគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិ បាល និងការងារអភិវឌ្ឍមូលដ្ឋាន ។ ៣-ពង្រឹងការផ្តល់សេវារដ្ឋបាល ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពល រដ្ឋ ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផល ។ ៤- ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុន MIZUDA ក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ ។
សូមបញ្ជាក់ថា៖ ពិធីសំណេះសំណាលនេះ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍ “៣ការពារ ៣កុំ “ដោយ ប្រើឧបករណ៍ វាស់កំដៅ ការអង្គុយរក្សាគម្លាត ពាក់ម៉ាស និងមានអាល់កុលលាងសម្អាតដៃ និងសាប៊ូជាប្រចាំ តាមការណែនាំរបស់ កនរសួងសុខាភិបាល ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង