ស្លាប់២នាក់, របួសម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅកៀនស្វាយ
កណ្ដាល៖ប៉ូលិសបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រវាងម៉ូតូនឹង រថយន្តបណ្តាលអោយស្លាប់ ០២ នាក់ ប្រុស(របួសធ្ងន់ ០១នាក់) ខូចខាតម៉ូតូ ០១ គ្រឿង ធ្ងន់ និងរថយន្ត ០១គ្រឿងកាលពីយប់ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០ :២៥ នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ក្នុងភូមិ ទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប៉ូលិសបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានម៉ូតូមួយគ្រឿងម៉ាក់ ហុងដា Beat ពណ៍ស ប្រភេទស្រី ពាក់ផ្លាក់លេខ កណ្តាល 1A.1684 បើកបរដោយឈ្មោះ គល់ សីហាមុន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ(ខ្មែរ) មានទីលំនៅភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យស្លាប់)។
អ្នករួមដំណើរ០២នាក់
1/ ឈ្មោះ ឃុន សូវិចារ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)
2/ ឈ្មោះ ឡុង គឹមលាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់) ដែលបើកបរមានទិសដៅពីភ្នំពេញ ទៅអ្នកលឿង។
ពេលបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្ត០១គ្រឿង សណ្តោងរុឺម៉ក ដែលចតឈប់ចោលនៅជញ្ជើមផ្លូវ មានទិសដៅស្របគ្នា រថយន្តម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3A.8629 រុឺម៉កគ្មានផ្លាកលេខ បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់។
ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ រីឯសពប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃនីយ៍ ។
ខូចខាតម៉ូតូ ០១ គ្រឿងនិង រថយន្ត ០១ គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋម: បណ្តាលមកពី អ្នកបើកបររថយន្ត ធ្វេសប្រហែស មិនបានឈប់ចត មិនបានដាក់ភ្លើងសញ្ញាបង្ហាញ។
អ្នកបើកបរម៉ូតូធ្វេសប្រហែស មិនបានពិនិត្យស្ថានភាព ផ្លូវខាងមុខមានឧបសគ្គ៕