ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល ស្នើឲ្យចៅសង្កាត់ និងមេភូមិ ក្រោមឱវាទ ត្រូវបន្ដចុះអប់រំ ផ្សព្វផ្សាយ អនុវត្ដភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចូលរួម ៣ការពារ៣កុំ របស់ក្រសួងសុខាភិបាល

62

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលភិបាលខណ្ឌកំបូល បានស្នើឲ្យចៅសង្កាត់ និងមេភូមិ ទាំងអស់ ដែលស្ថិនៅក្រោមឱវាទ រដ្ឋបាលខណ្ឌកំបូល ទាំងអស់ ត្រូវបន្ដចុះ ផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាលរដ្ឋរបស់ខ្លួន ឲ្យចូលរួម អនុវត្ដ ភូមិ ឃុំ សង្កាត់មានសុវត្ដិភាព និងចូលរួម វិធាន ៣កុំ ៣ការពារ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ លោក បានស្នើបែបនេះ ខណៈលោក ចុះផ្សព្វផ្សាយដល់ ចៅសង្កាត់ មេភូមិ នៅថ្ងៃអាទិត្យ​ ១០រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នៅ សង្កាត់ភ្លេីងឆេះរទេះ​ សង្កាត់ ប្រទះឡាង និងសង្កាត់បឹងធំ។

លោកឃឹម ស៊ុនសូដា បានបញ្ជាក់ថា៖ ការរៀបចំពិធីសំណេះសំណាលនេះ​ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ​របស់មូលដ្ឋានសង្កាត់​ ដោយផ្អែកលេីផែនការចាត់តាំងស្តីពី​ ការអនុវត្តគោលនយោបាយ​ “ភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ “​របស់រាជរដ្ឋាភិបាល​ ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-ការងារពង្រឹងការអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ។ ២-ការងារពង្រឹងប្រសិទ្ធិភាព ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិ បាល និងការងារអភិវឌ្ឍមូលដ្ឋាន ។ ៣-ការងារពង្រឹងការផ្តល់សេវារដ្ឋបាល ទាំងសេវាសំណូម ពរ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមាន ប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ៤-ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុនMIZU DA ក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ ។
លើសណីនេះក៏ត្រូវពង្រឹងការ ផ្តល់សេវារដ្ឋ បាល ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមាន ប្រសិទ្ធិភាព និងប្រសិទ្ធិផល ។ ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ នីមួយៗអោយបានល្អ។
សូមអនុញ្ញាតជម្រាបជូនផងដែរថា​ ពិធីសំណេះសំណាលនេះ ប្រកាន់ខ្ជាប់នូវការអនុវត្ត​វិធានការ​៣ការពារ ៣កុំ ដោយប្រើ ឧបករណ៍វាស់កំដៅ ការអង្គុយរក្សាគម្លាតពាក់ម៉ាស និងប្រេីប្រាស់ អាល់កុលលាងសម្អាតដៃ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង