ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តន្ទាទោស បុរសចិន៣នាក់ ដែលចាប់ជំរិតជនជាតិចិនដូចគ្នា ទារប្រាក់ ដាក់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ

65

 

ភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសលើជនជាតិចិនចំនួន៣នាក់ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ដែលចាប់ជំរិតជនជាតិចិនដូចគ្នា ទារប្រាក់។

ជនជាប់ចោទទី១ ឈ្មោះ ចម ជីងមីង ( ZHAO-JIANMING ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ។ ទី២ ឈ្មោះ XIAO-ZEAN ភេទប្រុស ជនជាតិចិន អាយុ ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ និងទី៣ ឈ្មោះ HU FENGWEN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន ស្នាក់នៅផ្ទះជួលលេខ 15 ផ្លូវលេខ 03 សង្កាត់កាកាប ខណ្ឌពោធន៏សែនជ័យ រាជធានីភ្នំពេញ មុខរបររកសុីខាងរ៉ែមាស ។

តុលាការបានបង្គាប់ឲ្យជនជាប់ចោទអនុវត្តទោស ត្រឹមថ្ងៃប្រកាសសាលក្រម ពីបទ កំហែងយកមានស្ថានទម្ងន់ទោស ដោយសារការប្រើអាវុធ ធ្វើឲ្យខូចខាតដោយចេតនា បើករថយន្តបុកបណ្តាល ឲ្យខូចខាតរថយន្ត២គ្រឿង និងបុករបងផ្ទះបណ្តាលឲ្យខូចខាត និងប្រើប្រាស់ឯកសារសាធារណៈក្លែង។

ចំណែកជនរងគ្រោះមានឈ្មោះ Lin Wei xian ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយលៀង មីងជូ ផ្ទះលេខ8 ផ្លូវ 278 ភូមិ5 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរបុគ្គលិកខារ៉ាអូខេ។
សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន: ១.រថយន្ដចំនួន01គ្រឿង ម៉ាក HILUX REVO ពណ៌ស្ករ ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន) ។ ២.ទូរស័ព្ទចំនួន២គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស, លុយចំនួន៣២៦$ , បណ្ណ័ព័ត៌មាន ( CTN TV) , ដំបងឆក់ចំនួន២ និងគ្រាប់ចំនួន១, ប័ណ្ណសម្គាល់រថយន្ដចំនួន១ និងកាតធានាគារចំនួន១ (ATM – ABA BANK) , ខ្នោះដៃចំនួន២, ក្រណាត់ពណ៌ខ្មៅចំនួន៤ ( សម្រាប់គ្របមុខ) (របស់ឈ្មោះ ZHAO JIANMING)។ ៣.ទូរស័ព្ទចំនួន២ គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និងស , លុយដុល្លាចំនួន ១៣$ និងប្រាក់រៀលចំនួន ៤២០០៛ , លិខិតឆ្លងដែនចំនួន១ លេខ EA 2019587 , Power Bank ពណ៌ស ម៉ាកRomoss, កូនសោរមួយចង្កោម, និងកាបូបខ្មៅចំនួន១ ( ជារបស់ឈ្មោះ XIAO ZEAN) ។ ៤.ទូរស័ព្ទចំនួន 01គ្រឿង ម៉ាកIPhone X ពណ៌ ទឹកប្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង