រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹក ពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដូសទី២ តាមកាលបរិច្ឆេទកំណត់ចុងក្រោយ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដូសទី២ តាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥និង០០នាទីរសៀល ត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ៕