ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រថយន្ត​ពីរគ្រឿងបុកគ្នា របួសជនជាតិចិន ៣នាក់

66


កំពង់ស្ពឺ៖ នគរបាលមូលដ្ឋាន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចររថយន្ដបុករថយន្ដ នៅលើផ្លូវជាតិលេខ​ ៤​ នៅគីឡូម៉ែត្រ​ ៤៧-៤៨​ រវាង​រថយន្ត​ ម៉ាក​​ High​lander ជាមួយ​ រថយន្ត​សណ្តោងកុងតឺន័រ​ បណ្តាល​ឲ្យ​របួស​មនុស្ស​​ ៣​ នាក់​ ជនជាតិ​ចិន​ បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ស្ពឺ​។

នៅយប់ថ្ងៃព្រហស្បតិ៍​ ទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២២:១០នាទី នៅលើផ្លូវជាតិលេ​ខ​ ៤ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ត្រង់ចំណុចលើ​ស្ពាន ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រថយន្ដ១គ្រឿង​ ម៉ាកហាយឡែនឌ័រ ពណ៌​ប្រផេះ ពាក់ស្លាកលេខភ្នំពេញ​ 2AS​-​2280 អ្នកបើក​បរឈ្មោះ​ វង់ ថៃ ភេទប្រុស អាយុ​ ​២២ឆ្នាំ រស់នៅភូមិ​បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ និងមានអ្នករួមដំណើរក្នុងរថយន្ដចំនួន​ ៣នាក់​ ភេទស្រី ជាជនជាតិចិន បានទៅបុករថយន្ដ ១គ្រឿង ម៉ាក​BREIGHLINER ពាក់ផ្លាកលេខភ្នំពេញ3E-1936 មានសណ្តោងរ៉ឺម៉កកុងតឺន័រ ពាក់ស្លាកលេខព្រះសីហនុ​ 4A-0151 មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរទេ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាបណ្តាល​ ឲ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារ គឺរបួសមនុស្ស​​ ៣នាក់ស្រី (ជនជាតិចិន) ខូចខាតរថយន្ដ​ ២​ គ្រឿង​។
ក្រោយពេលគ្រោះថ្នាក់ អ្នកបើកបររថយន្ដ BRE​IG​HLINER បានចុះរត់គេចខ្លួនបាត់។

នគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាំ ករណី​ខាងលើ ​អាចបណ្ដាលមកពីអ្នកបើកបរបាត់​ម្ចាស់ការ​ ហើយរេចង្អូតចូលឆ្លងគំនូសទ្រូងផ្លូវ។
វត្ថុតាងទាំងពីរ​ បានយកមករក្សាទុកនៅ​ ការិយាល័យចរាចរ​ណ៍​ខេត្ត​ ដើម្បីស្រាវជ្រាវ​ និង​ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង