ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិក សមាជិការគណបក្ស សង្កាត់បឹងត្របែក ១០០រូប បានទទួលអំណោយ

73

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១នេះ នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សខណ្ឌចំការមន លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបក្សប្រជាជនកម្ពុជា ខណ្ឌចំការមននិងលោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន​ ដោយបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នូវសមាជិកគណៈកម្មាធិការគណបក្សខណ្ឌ និងសាខាបក្ស ចំណុះរដ្ឋបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឳកាសនោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមន ដោយបានចុះសួរសុខទុក្ខ និង នាំយកនូវអំណោយ របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន ទៅផ្ដល់ជូនដល់សមាជិក -សមាជិកាគណបក្ស សង្កាត់បឹងត្របែក ចំនួន ១០០រូប។ ហើយអំណោយ ដែលផ្ដល់ជូននោះក្នុងម្នាក់ៗ ទទួលបានអង្ករ ចំនួន ០១បាវ ស្មើទម្ងន់ ១០គីឡូក្រាម,ឃីក ចំនួន ០១កញ្ចប់ (មានៈ មី ១០កញ្ចប់, ទឹកស៊ីអ៉ីវ ០១ដប, ទឹកត្រី ០១ដប, អំបិល ០១គីឡូក្រាម, ស្ករស ០១គីឡូក្រាម, ត្រីខ ០២កំប៉ុង, សាប៊ូលាងដៃ ០១ដុំតូច, ម៉ាស ១០សន្លឹក, ទឹកអាល់កុល ០១ដបតូច) និង ថវិកា ២០,០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង