ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករផ្សារព្រែកជ្រៃ ប្រមូលផ្ដុំគ្នាតវ៉ា អោយប្រធានផ្សារលុបចោល នូវលក្ខខណ្ឌមួយចំនួន

465

ភ្នំពេញ: អាជីវករលក់ដូរនៅផ្សារព្រែកជ្រៃ ប្រមូលផ្ដុំគ្នាតវ៉ា ដើម្បីអោយប្រធានផ្សារចុះ មកធ្វើការដោះស្រាយបញ្ហា ដែលពួកគាត់បាន ស្នើសុំចំនួន៣ចណុច ធ្វើការបិតផ្លូវសាធារណៈ បង្កឲ្យមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំងដែល ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាជីវករបានឲ្យដឹងថា ក្រុមអាជីវករជួល និងទិញតូបក្នុងផ្សារព្រែកជ្រៃ មានប្រហែលជា៦០០តូប បានផ្ទុះការតវ៉ាទាមទារ សូមឲ្យប្រធានផ្សារលុបចោល នូវលក្ខខ័ណ៣ ចំណុចដូចខាងក្រោមៈ
ទី១ ស្នើសុំលុបចោលសេវា៧០$ ដែលជាថ្លៃទឹកប៊ិចប ន្តកុងត្រា។
ទី២ ស្នើសុំលុបចោលសេវា បញ្ជាក់លិខិតកម្មសិទ្ធអោយ អាជីវករចំពោះ ហាងចំនួន១០០០$ ចំណែកតូបក្នុងផ្សារចំនួន ៥០០$ នឹងគ្រែ ៣០០$ ទី៣ សូមលុបចោលសេវា ទឹកភ្លើងសាធារណៈបង់រំលួស ១២០០០៛ក្នុងខែ។

កម្លាំងសមត្ថកិច្ចនិងកម្លាំង ប្រជាការពារខណ្ឌ បានចុះទៅដល់ ដើម្បីការពារសន្តិសុខ ក្រោយមកក៏មាន វត្តមានលោក ជរ គឹមសូ អភិបាលរងខណ្ឌដង្កោ ចុះមកធ្វើការសម្របសម្រួល ជាមួយអាជីវករអោយ នាំគ្នាចូលក្នុងផ្សារ ដើម្បីដោះស្រាយគ្នា ជៀសវាងការបិតផ្លូវសាធារណៈ នាំមានការកកស្ទះចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង