ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចុះថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ប្រទះឡាង និងទទួលយកសំណើរ សំណូមពរមកដោះស្រាយ

76


ភ្នំពេញ៖ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោកនុត ពុធដារ៉ា ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីរួមជាមួយលោកអភិបាលរងខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានបន្តចុះថ្លែងអំណរគុណដល់បង ប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ប្រទះឡាង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ។
ក្នុងនោះលោកអភិបាលខណ្ឌជួប សំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅ មូលដ្ឋានខាងលើ និងបានទទួលយកសំណើ សំណូមពររបស់ពួកគាត់មកដោះស្រាយ ឲ្យបានទាន់ពេលវេលាអ្វីដែលដោះ បានភ្លាមលោកនឹងដោះស្រាយជូន ចំណែកសំណូមពរណាហួសលទ្ធភាព ថ្នាកខណ្ឌលោកនឹងលើកសំណូមពរទៅ សាលារាជធានីដោះស្រាយបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង