ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងទីបញ្ជាការស្រាល ក្នុងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ តាមផ្ទះ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ

41

 

ភ្នំពេញ៖នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងទីបញ្ជាការស្រាល ក្នុងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងខណ្ឌចំការមន នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ សម្រាប់ផ្ដល់ព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ-១៩ ហើយមានសំណូមពរព្យាបាលនៅតាមផ្ទះ។

សូមបញ្ជាក់ផងដែរថា ៖លេខទូរស័ព្ទ Hotline សម្រាប់ទំនាក់ទំនងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងខណ្ឌចំការមន មានចំនួន ០៣ខ្សែ រួមមានៈ
-096 4616414
-017 536 622
-012 342 737៕

អត្ថបទដែលជាប់ទាក់ទង