ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងផ្សាដែកម្នាក់ ចូលទៅផ្សាក្នុងស៊ីទែនប្រេងសាំង ផ្ទុះឆេះស្លាប់

42

 

ភ្នំពេញ ÷ បុរសជាងផ្សាដែកម្នាក់ ចូលទៅផ្សាក្នុងស៊ីទែនប្រេង កំពុងជួសជុលក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយ បណ្តាលឲ្យផ្ទុះឆេះស្លាប់
កាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ជា កុសល់ អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មាន នៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានក្រុមជាងសំណង់និងជាងដែកមួយក្រុម បានចូលទៅធ្វើការជួសជុល ក្នុងការ៉ាស់សាំងខាងលើ តាមជំនាញរៀងៗខ្លួនដូចសព្វដង ។
ដោយឡែនជនរងគ្រោះ បានចូលទៅផ្សាស៊ីទែនប្រេងសាំង នៅខាងក្នុង ដោយសាតែមានប្រេងសាំង នៅក្នុងបាតស៊ីទែនខាងក្រោម ទើបបណ្តាលឲ្យផ្ទុះឆាបឆេះ ជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយពេលកើតហេតុក្រុមគ្រូពេទ្យ និងសមត្ថកិច្ច នៃកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះពិនិត្យសព និងសម្ភារ ដែលនៅក្នុងកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ ដោយសារឈ្លក់និងរលាកភ្លើងស្លាប់ ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង