ប្រធានក្រុមការងារថ្នាក់ ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី នាំយក ទេយ្យទានប្រគេនព្រះសង្ឃគង់ ជាប់ចត្តាឡីស១៤ថ្ងៃ នៅវត្តតេជះរង្សី
ព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី បាននាំយក ទេយ្យទានប្រគេនព្រះសង្ឃគង់ ជាប់ចត្តាឡីស១៤ថ្ងៃ នៅវត្តតេជះរង្សី ហៅវត្តបឹង ភូមិប្រធាត ឃុំចំរើន ស្រុកសង្គមថ្មីខេត្តព្រះវិហារ ដើម្បីរំលែកការលំបាកជាមួយព្រះសង្ឃ ខណៈដែលជម្ងឺ កូវីដ–១៩ បាននិងកំពុងរីករាលដាលទូទាំងរាជធានី ខេត្តក្រុងទៅហើយនោះ។
ពិធីប្រគល់ទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១នេះ នៅវត្តតេជះរង្សី ហៅវត្តបឹង ភូមិប្រធាត ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
លោកសំ លាងទ្រី បានបញ្ជាក់ថា ទេយ្យទានដែលយកមកប្រគេនព្រះសង្ឃគង់ ជាប់ចត្តាឡីស១៤ថ្ងៃ នៅវត្តតេជះរង្សី ហៅវត្តបឹង ភូមិប្រធាត ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នេះ គឺជាសទ្ធាជ្រះថ្លារបស់ លោក យិត ប៊ុណ្ណារដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារខេត្ត ស្រុក ចុះជួយមូលដ្ឋានស្រុកសង្គមថ្មីខេត្តព្រះវិហារ៕