ខ្យល់កន្រ្តាក់ធ្វើអោយ រងនូវផលប៉ះពាល់ ដល់លំនៅស្ថាន និងស្លាក់គណៈបក្សតាម ដងផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
ភ្នំពេញ៖ប្រជាជនរាយការណ៍មកថា នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះដោយមានករណីខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យប៉ះពាល់ដល់ទីតាំងមួយចំនួនក្នុងមូលដ្ឋានសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញពោលគឺរលំដួលស្លាកគណបក្សប្រជាជនកម្ពុជាចំនួន ១ផ្ទាំង ចំណុចមុខបុរីប៉េងហួតបឹងស្នោ ផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក (ក្រុមការងារបានដោះស្លាកឡូហ្គោចេញ ដេីម្បីជួសជុល) និងរបូតស្លាកប៉ាណូផ្សព្វផ្សាយ ចំណុចមុខភោជនីយដ្ឋានសម្បត្តិមានហេង ផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក (ក្រុមហ៊ុនបានដោះចេញរួចរាល់)។ របេីកដំបូល សង្កសីផ្ទះប្រជាពលរដ្ឋ១ខ្នង ក្នុងភូមិតាងៅកណ្តាល (របេីកទាំងស្រុង តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វឡេីយ)។ដូចនេះសូមបងប្អូន មានការប្រុងប្រយ័ត្ននៅ ពេលមានភ្លៀងខ្យល់ ពិសេសអ្នកដំណើរតាម មធ្យោបាយនានា នៅតាមដងផ្លូវ ព្រោះចូលរដូវវស្សា ពោលគឺមានភ្លៀងមានខ្យល់បោកបក់៕