ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សំ លាងទ្រី នាំយកសម្ភារៈ បរិក្ខា ជាច្រើនមុខ ប្រគល់ជូនមណ្ឌុលធ្វើចត្តាឡីស័ក វិទ្យាល័យសង្គមថ្មីជាលើកទី២ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

109

ព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី នាព្រឹកថ្ងៃទី២៦ កក្កដានេះ បាននាំយកសម្ភារៈ បរិក្ខា ជាច្រើនមុខ របស់ លោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ចាន់ នន់វិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ ប្រគល់ជូនមណ្ឌុលធ្វើចត្តាឡីស័កនៅវិទ្យាល័យសង្គមថ្មីក្នុងស្រុកសង្គមថ្មី ជាលើកទី២  សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលនៅកម្ពុជានូវឡើយ។

  សម្ភារ បរិក្ខាដែលនាំទៅប្រគល់ជូននៅពេលនេះរួមមាន ម៉ាស់ ,០០០ម៉ាស់ អាល់កុល ០៥កាន ទឹកបរិសុទ្ធវីតាល់៥០កេស

  លោក សំ លាងទ្រីនៅក្នុងឱកាសនោះបានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី មាសសុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ។

   លោកបន្តទៀតថា អំណោយទាំងនេះបានបញ្ជាក់អោយឃើញពីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសរបស់យើង។

  គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១កន្លងមកនេះ លោកសំ លាងទ្រី បាននាំយកអំណោយមកប្រគល់ជូនដល់មណ្ឌុលធ្វើចត្តាឡីស័កនៅវិទ្យាល័សង្គមថ្មី ស្រុកសង្គមថ្មីនេះម្តងរួចហើយ ដែលអំណោយកាលណោះ រួមមានម៉ាស់ចំនួន៤០០០ម៉ាស់ អាល់កុលចំនួន៤កាន ទឹកបរិសុទ្ធចំនួន៥០កេសនិងថ្នាំផ្តាសាយចំនួន៥០ប្រអប់និងឧបត្ថម្ភថវិកាចំនួន១លានរៀល៕

 

អត្ថបទដែលជាប់ទាក់ទង