ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង

43

ភ្នំពេញ៖ ក្រសួងសុខាភិបាល សេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ .ក-១៩) សូមគោរពជម្រាបជូន ព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គ.វ.ក-១៩ បានធ្វើផែនការលម្អិតចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ មានអាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ ដោយអនុវត្តនូវ “យុទ្ធសាស្ត្រផ្ការីក” របស់ សម្តេចតេជោនាយករដ្ឋមន្តី ដែលចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះតទៅ។

គ.វ.ក-១៩ សូមគោរពជម្រាបជូនផងដែរថា នាឱកាសព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដោយមានការចូលរួមផងដែរ ពីសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្តើម បើកយុទ្ធនាការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ ចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែល គ.វ.ក-១៩ នឹងរៀបចំចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដូចមានខាងក្រោម៖

ក. យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារដលមានអាយុចាប់ពី១២ ដល់អាយុ១៨ឆ្នាំ ក្នុង រាជធានីភ្នំពេញ

១. កាលបរិច្ឆេទ ពេលវេលា និងទីតាំងចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ជាកូនចៅមន្ត្រីរាជការថ្នាក់ជាតិ ដែលមានអាយុពី ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ៖ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យដែលមានអាយុពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ជាកូនចៅ ឥស្សរជនដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី ឬមានឋានៈស្មើ រហូតដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា បម្រើការ នៅថ្នាក់ជាតិ កូនចៅអ្នកឧកញ៉ា និងកូនចៅរបស់មន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងកូនចៅអ្នកសារព័ត៌មាន ត្រូវបានរៀបចំចាក់នៅតាមមន្ទីរនានា តាមកាលបរិច្ឆេទ ពេលវេលា និងទីតាំងដូចបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង