ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរៀបចំគម្រោងពង្រីកឆ្នេរ នៅមុខសាលាខេត្តកែប គឺផ្អែកតាមចក្ខុវិស័យ ផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត

48

ខេត្តកែ ៖ រដ្ឋបាលខេត្តកែប សូមធ្វើការច្រានចោលនូវការ ចោទប្រកាន់របស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានផ្សព្វផ្សាយថា ការរៀបចំគម្រោងពង្រីកឆ្នេរ នៅមុខសាលាខេត្ត ធ្វើឱ្យបាត់បង់ផលប្រយោជន៍ របស់អាជីវករដែលកំពុង អាស្រ័យផលលើដីចំណីឆ្នេរសាធារណៈនៅតំបន់នេះ។

រដ្ឋបាលខេត្តកែប សូមធ្វើការបញ្ជាក់ជូនសាធារណៈជន ឱ្យបានជ្រាបថា គម្រោងពង្រីកឆ្នេរនេះ មានគោលបំណងពង្រីកតំបន់ កម្សាន្តឱ្យបានច្រើន ដែលជាសកម្មភាពពង្រីក សត្តានុពលរបស់ខេត្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ មកកាន់តែច្រើនជាងមុន ដោយមិនបានធ្វើការរុះរើ សំណង់មិនរៀបរយរបស់អាជីវករ និងពុំមានបិទការប្រកប អាជីវកម្មប្រចាំថ្ងៃរបស់ អាជីវករនៅតំបន់នេះឡើយ។

ការអនុវត្តគម្រោងរៀបខឿនពង្រីក ច្រាំងសមុទ្រនៅ មុខសាលាខេត្ត ជាគម្រោងដែលរៀបចំឡើង ដោយផ្អែកតាមចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត និងស្របតាមប្លង់គោល ប្រើប្រាស់ដីក្រុងកែបផងដែរ។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ចំពោះព័ត៌មាន ដែលផ្សព្វផ្សាយថា មានអ្នកចាក់ដីលុបសមុទ្រ នៅមុខសាលាខេត្តកែប ហើយអាជ្ញាធរខេត្តអនុញ្ញាតឱ្យមាន ការចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាការផ្សព្វផ្សាយព័ត៌មានមិន មានការពិត មានចរិតបង្កការរាំងស្ទះ ដល់ការអភិវឌ្ឍរបស់ខេត្ត រដ្ឋបាលខេត្តកែបសូមធ្វើការបំភ្លឺជូន សាធារណជនជ្រាបថា កន្លងមករដ្ឋបាលខេត្តកែប បានពិនិត្យឃើញថាទីតាំងនេះមិនអាចឱ្យអ្នកទេសចរហែល ទឹកកម្សាន្តលេងបានឡើយ ព្រោះមានថ្មដុះរដិបរដុប តាមបណ្ដោយឆ្នេរអាច បង្កឱ្យមានរបួស មិនមានខ្សាច់ សម្រាប់លេងកម្សាន្ត និងមានការបង្ហូរទឹកកខ្វក់ ចូលសមុទ្រពីសំណាក់ អាជីវករដែលកំពុងអាស្រ័យផល នៅលើដីចំណ៌ឆ្នេរសាធារណៈ ដូច្នេះរដ្ឋបាលខេត្តកែប បានរៀបចំសិក្សា គម្រោងរៀបខឿនច្រាំងសមុទ្រ ចាក់ដី និងចាក់ខ្សាច់ បំពេញពង្រីកឆ្នេរ ដើម្បីរៀបចំតំបន់គោលដៅ ទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមក សម្រាកលម្ដែកម្សាន្តនៅ តាមបណ្ដោយឆ្នេរថ្មីនេះ ក្នុងគោលបំណងបម្រើដល់ ផលប្រយោជន៍សាធារណៈ ពិសេសរក្សាបានសណ្តាប់ធ្នាប់ សាធារណៈនៅតំបន់នេះ កាន់តែមានភាពល្អប្រសើរ បន្ថែមទៀត ។ ការរៀបចំគម្រោងនេះ គឺផ្អែកតាមចក្ខុវិស័យផែនការ អភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងស្របតាមសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ ដីក្រុងកែប ខេត្តកែប ចក្ខុវិស័យឆ្នាំ២០៣០ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ។

ចំពោះការលើកឡើងអំពីការបាត់បង់ ផលប្រយោជន៍របស់ អាជីវករដែលកំពុង អាស្រ័យផលលើដី ចំណីឆ្នេរសាធារណៈនៅតំបន់នេះ រដ្ឋបាលខេត្តសូមធ្វើការបញ្ជាក់ជូនថា ការអនុវត្តគម្រោង រៀបខឿនពង្រីក ច្រាំងសមុទ្រនេះ មិនបានធ្វើការរុះរើសំណង់ មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការ ប្រកបអាជីវកម្មប្រចាំ ថ្ងៃរបស់អាជីវករនៅតំបន់នេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង