ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននិងកំពុងបន្តជួលជុលថែទាំផ្លូវជាច្រើនខ្សែ បើទោះបីក្នុងតំណាក់កាលទប់ស្កាត់ជម្ងឺកូវីដ-១៩

172

ព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បើទោះបីប្រទេសកម្ពុជា កំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជម្ងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែសំរាប់ ការជួលជុលថែទាំផ្លូវនៅក្នុងខេត្ត ក្រុមកាងារនៅតែបន្តសកម្មភាពជាប្រចាំ ដើម្បីកុំអោយខូចខាតធ្ងន់ធ្ងរ ចំណាយលើការជួសជុលឬស្ថាបនាឡើងវិញច្រើន និងដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ។

   ជាក់ស្តែងនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងស្រោចកៅស៊ូសៀលលុបស្នាមប្រេះក្រាលដីល្បាយថ្ម និងកៀរសម្រួលផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តព្រះវិហារ

    លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា បើទោះបីប្រទេសកម្ពុជាកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជម្ងឺកូវីដ១៩ក៏ពិតមែន អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ  ក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុងស្រោចកៅស៊ូសៀលលុបស្នាមប្រេះក្រាលដីល្បាយថ្ម និងកៀរសម្រួលផ្លូវ ចំនួន៣ខ្សែ ក្នុងនោះរួមមាន៖ ក្រុមការងារថែទាំផ្លូវជាតិលេខ៦២ ថ្ងៃនេះបន្ត ស្រោចកៅស៊ូសៀលលុបស្នាមប្រេះគីឡូម៉ែត្រ 161+500  ដល់ គីឡូម៉ែត្រ164+500 ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

   ក្រុមការងារថែទាំផ្លូវជាតិលេខ ៩២ (ក្រាលដីល្បាយថ្ម) ប្រវែង ៨៧,៨០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ព្រះវិហារស្ទឹងត្រែង ដល់បន្ទាយស្រមោច ថ្ងៃនេះបន្តកៀរសម្រួល បានប្រវែង ១០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

  ក្រុមការងារថែទាំផ្លូវខេត្ត (ផ្លូវទឹកក្រហម) ក្រាលដីល្បាយថ្ម ប្រវែង ១៧,៣៥ គីឡូម៉ែត្រ ចាប់ពីស្រះម្លិះ ដល់​​ភូមិទឹកក្រហម ថ្ងៃនេះបន្តកៀរសម្រួលផ្លូវបានប្រវែង ០៩គីឡូម៉ែត្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

   លោក សំ លាងទ្រី  ក៏បានសូមអរគុណ ពុកម៉ែ បងប្អូន ដែលតែងតែគាំទ្រ លើកទឹកចិត្តដល់ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងសូមពុកម៉ែ បងប្អូនទាំងអស់ បន្តដំណើរលើដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ប្រកបដោយសុខសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង