ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឹតតែហក់ឡើងខ្លាំង ជាងយប់ម្សិលមិញ មិនធ្លាប់មានក្នុងឆ្នាំ២០២១នេះ ទឹកឡើងជិត១ម៉ែត្រកន្លះ…!

33

 

កំពង់ចាម៖នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានភាពកំពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងខ្លាំងជាងកាលពីយប់ម្សិលមិញដោយទឹកថ្ងៃនេះទឹកឡើងដល់កំពស់៩,៥២ម៉ ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង១,៤៨ម៉ែត្រ។ កំពស់ទឹកនាពលេនេះបើធៀបទៅនឹងឆ្នាំ កន្លងទៅទឹកមានកំពស់៤,៣៣ម៉ែត្រប៉ុណ្ណោះនេះបើយោងរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម។
ដោយឡែកបើយោងតាមការព្យាការណ៍រយះពេល៣ថ្ងៃរបស់ក្រសួងធនធានទឹកវិញ នៅថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១គឺទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមគឺនឹងបន្តឡើងបន្ថែមទៀតដល់កំពស់១០,២៤ម៉ែត្រ។
យ៉ាងណាក៏ដោយជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែអំពាវនាវឲ្យបងប្អូន មានការប្រុងប្រយ័ត្ន ចំពោះចាស់ជរា ហើយក្មេងតូចៗគឺអាចប្រឈមនឹងលង់ទឹកស្លាប់ ដោយឪពុកម្តាយមិនបានដឹង និងត្រូវការពារក្រុមគ្រួសារជៀសផុតពីសត្វអសិរពិសទាំងឡាយ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង