ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល Joe Biden ស្នើលក់អាវុធក្នុងតម្លៃ $750លាន ទៅឲ្យកោះតៃវ៉ាន់

90

រដ្ឋបាល Joe Biden ស្នើលក់អាវុធក្នុងតម្លៃ $750លាន ទៅឱ្យកោះតៃវ៉ាន់ ដែលជាជំហានមួយធ្វើទីក្រុងប៉េកាំងខឹងសម្បារ។ កិច្ចព្រមព្រៀងលក់អាវុធនេះរួមប្រព័ន្ធបាញ់ការពារ Howitzer កម្រិតមធ្យម 40 M109A6 និងឧបករណ៍សព្វាវុធផ្សេងទៀត។

សហរដ្ឋអាមេរិកបានផ្តល់អាវុធជាយូរមកហើយទៅឱ្យដែនដីកោះដៃវ៉ាន់នៅក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ដែលមានអាយុជាច្រើនទសវត្សរ៍ និងមានការគាំទ្ររួមបក្សទាំងពីរសម្រាប់ការផ្គត់ផ្គង់អាវុធទៅឱ្យតៃវ៉ាន់។ កាលពីខែតុលាឆ្នាំកន្លងទៅ រដ្ឋបាលដូណាល់ត្រាំបានជូនដំណឹងសភា អំពីសំណើលក់អាវុធប្រព័ន្ធយើទំនើបក្នុងតម្លៃ $1ពាន់8រយលាន ទៅឱ្យតៃវ៉ាន់ និងរដ្ឋបាលនេះពីមុនមកបានអនុម័តលក់អាវុធជាច្រើនដែលមានតម្លៃ $13ពានលាន ដោយរួមទាំង F-16 fighter jets, រថក្រោះ M1A2T Abrams tanks, ប្រព័ន្ធចល័តប្រឆាំងកាំច្រួចយន្តហោះ portable Stinger anti-aircraft missiles, និងកាំច្រួស MK-48 Mod6 torpedoes។

សេចក្តីសម្រេចលក់អាវុធនេះនឹងបង្កឱ្យមានការខឹងសម្បារ និងជម្លោះជាមួយទីក្រុងប៉េកាំ ខណៈដែលប្រទេសចិនចាត់ទុកថាកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង