បង្រ្កាបគ្រឿងញៀន នៅក្លិបកម្សាន្តខារ៉ាអូខេ ស៊ីងតុងហ្វង របស់ជនជាតិចិន
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០០ និង ១៥ ដោយមានការអនុញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជារដឹកនាំដោយ លោក យន្ត មីន្ត និង ឯកឧត្តម ជួន ណារិន្ទ, កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លិបកំសាន្ត ខារ៉ាអូខេស៊ីតុងហ្វាង ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២ នាក់ ស្រី ១៥ នាក់ (ក្នុងនោះរួមមានម្ចាស់អាជីវកម្ម ១ នាក់ មេការ ១ នាក់ អ្នកជួញដូរចំនួន ១ និងភ្ញៀវមកកម្សាន្តប្រើប្រាស់គ្រឿងញៀននៅក្នុង ចំនួន ៥៩ នាក់ ក្នុងក្លិបកម្សាន្តខារ៉ាអូខេស៊ីងតុងហ្វង) ។ ជាលទ្វផលបឋម កម្លាំងសមត្ថិច្ចបានចាប់យកវត្ថុតាងដូចខាងក្រោម វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថា្លសង្ស័យជាសារធាតុញៀន ចំនួន ២២ កញ្ចប់តូច និង ១ កញ្ចប់ ធំ បន្ទះឈើ (ជ្រញ់) សម្រាប់ហិត ១៥ បន្ទះ
កេតតាមីន ប្រភេទទឹក (ketamine) ចំនួន ១ ដប ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១ កំប៉ុងតូច ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១ កំប៉ុងធំ។
ករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវីធតាមផ្លូវច្បាប់ ៕