ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការ​កងរាជអាវុធហត្ថ​​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ៦០១ បើករថយន្ដ​កិន​មនុស្ស​ស្លាប់២នាក់ រួច​បើក​គេចខ្លួន

59


កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពី​ថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨ លើផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ភូមិ​ផ្លុ​ង ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ខេត្តកំពង់ធំ បណ្ដាល​ឲ្យ​ក្មេងប្រុស២នាក់​ស្លាប់ភ្លាមៗ។

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត កិន​ម៉ូតូ បើកបរ​ក្នុង​ទឹ​សដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២នាក់ ។ អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ធំ 1J.5120 បើកបរ​ទិសដៅ​ពី​លិចទៅ​កើត ដោយ​ឈ្មោះ​គង់ មករា ភេទ​ប្រុស អាយុ១៨ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេ​ត្តំ​ពង់​ធំ ពាក់មួក​សុវត្ថិភាព ស្លាប់​នៅ​កន្លែងកើតហេតុ អ្នករួមដំណើរ​ឈ្មោះ​ហេង.គឹម ហាន ភេទ​ប្រុស​អាយុ១៩ឆ្នាំ ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ (មិន​ពាក់មួក​សុវត្ថិភាព) ។

ចំណែក​អ្នកបើកបរ រថយន្ត​ម៉ាក​ឡិច​ស៊ី​ចLx470 ពណ៌​ស ស្លាកលេខ កំពង់ធំ 2B.0601 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ឈ្មោះ សួស សុ​វណ្ណា ភេទ​ប្រុស អាយុ៤៩ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បញ្ជាការ​ងកងអាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ៦០១ បើក​គេចខ្លួន​ពី​កន្លែងកើតហេតុ ។

មូលហេតុ​ជាបឋម​បង្កឡើង ​ដោយ​អ្នកបើកបរ​ម៉ូតូ​ដួល ​លើ​ទ្រូងផ្លូវ ហើយ​ត្រូវបាន​រថយន្ត​បើកបរ​ផ្ទុយ​ទិស ​ដែលមាន​ល្បឿន​លឿន​ផង​បណ្ដាល​ឲ្យ​បើក​កិន​ស្លាប់ ​នៅ​កន្លែងកើតហេតុ​តែម្ដង បន្ទាប់ពី​កិន​មនុស្ស​ស្លាប់ហើយ អ្នកបើកបរ​រថយន្ដ​បាន​គេចខ្លួន​បាត់ស្រមោល ៕

អត្ថបទដែលជាប់ទាក់ទង