ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជងរងគ្រោះរលាកភ្លើងពេញខ្លួនប្រាណធ្ងន់ធ្ងរដោយសារអគ្គីភ័យ ចំនួន៣នាក់ សង្កាត់កោះរ៉ុង

87

ព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅយប់វេលាម៉ោង២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧកញ៉ាកំពុងបញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជងរងគ្រោះរលាកភ្លើងពេញខ្លួនប្រាណធ្ងន់ធ្ងរដោយសារអគ្គីភ័យ ចំនួន៣នាក់ក្នុងនោះមានទាំងកូនក្មេងផងដែរ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ាមានប្រសាសន៍បន្តទៀតថា រថយន្តសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ កំពុងត្រៀមរង់ចាំនៅកំពង់ផែដើម្បីទទួលយកជនរងគ្រោះពីអូប័រពេទ្យ បន្ដដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង