ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចរឹតជាមេ

58

 

ភ្នំពេញ៖នេះជាសំណួរដែលគេតែងតែសាកសួរមក ឲ្យខ្ញុំឆ្លើយគឺគេសួរថា <តើចរឹតជាមេគួររៀបឬក្សបែបណា?> ខ្ញុំដំបូងឡើយគិតថា អាអ្នកសួរនេះចំជាល្ងង់មែនទែនហើយ ។

ចរឹតជាមេគឺត្រូវមានអ្នកអែបអប ។ នេះជាចម្លើយយ៉ាងខ្លី ។បន្ទាប់មកមានចម្លើយជាច្រើនទៀតគឺថាពេលដែលតៃកុងឡានជួន
យើងមកដល់ការិយាល័យហើយនោះត្រូវធ្វើបែបណាទៀត ?បើយើងមានថានៈរហូត មានអ្នកការពារ(អង្គរក្ស)នោះយើងត្រូវអង្គុយតំអក់ក្នុង ឡានដើម្បីរង់ចាំគេបើកទ្វារឲ្យ តែបើថានៈមិនទាន់ថ្នាក់ហ្នឹងទេក៏ត្រូវតែតំអក់ដែរ គឺរង់ចាំមើលអ្នកអែបអបណាមកបើកទ្វារឡានឲ្យ និងជួយ
យួរកាបូបឲ្យយើង ។

ពេលចុះពីឡានកុំប្រញាប់ចូលទៅការិយាល័យពេក គឺត្រូវសម្លឹងមើលមេឃ តាមរបៀបអ្នកមានយសសក្តិ ឬ ដកទូរស័ព្ទមកធ្វើ
ជានិយាយដើម្បីឲ្យគេមើលមកខ្លួនឯង នឹងដូចជារវល់ខ្លាំងណាស់។ ជាមួយកូនចៅកុំរវល់ជាមួយច្រើនពេក នរណាចេះផ្ដល់ផលប្រយោជន៍ឲ្យ ឬ ចេះអែបអបនោះពិតជាកូន ចៅដែលល្អឥតខ្ចោះហើយ។ ពួកអាមិនចេះអែបអប មិនគួរសេពគប់ច្រើនពេកឡើយព្រោះស្រួលមិនស្រួល វាធ្វើជាអ្នកចេះជាងមេហើយផ្ដល់ យោបល់ឲ្យមេទៀតផង ។បែបនេះគេហៅថាមិនចេះផ្ដល់តម្លៃឲ្យមេឡើយ ។

នេះវាជាទស្សនៈរបស់មេៗភាគច្រើននៅ ក្នុងនគរពារាណសីហ៍របស់យើងនេះ វាហាក់ដូចជាហួសសម័យបន្តិចមែន ហើយតែគេ
នៅតែប្រើឥរិយាបទបែបនេះ យ៉ាងមានប្រសិទ្ធិភាពនៅឡើយទេ ។

អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ាបាននិយាយថា <ធ្វើមេគេត្រូវឈរនៅឲ្យចំកណ្ដាល កុំស្ដាប់តែម្ខាង លើកម្ខាង ហើយបែរជាទម្លាក់ម្ខាង> ចរឹតបែបនេះមិនសក្តិសមជាមេដឹកនាំគេឡើយ ។ គំនិតរបស់លោកអូបាម៉ា ពិតជាប្រសើរមែន ព្រោះអ្នកអែបអបមិនប្រាកដ ជាមានចំណេះដឹងខ្ពស់ ជាងអ្នកដែលមិនចេះអែបអបឡើយ ។

អ្នកដែលមានចំណេះដឹងពិតប្រាកដគេមិនខ្វល់ពីរឿង អែបអបលុតក្រាបនោះទេ គឺរវល់តែធ្វើយ៉ាងណាឲ្យការងារ របស់គេរីកលូត
លាស់ទៅមុខតែប៉ុណ្ណោះ ។អ្នកដែលអែបអប និងអ្នកដែលចូលចិត្តឲ្យ គេអែបអបទាំងឡាយគួរ តែរៀនពីគំនិតរបស់លោកអូបាម៉ាឲ្យបានច្រើន ។ទោះបីជនអាមេរិកខ្លះមាន គំនិតអគតិចំពោះខ្មែរក៏ពិតមែន តែគំនិតជាបុគ្គលរបស់អាមេរិកមួយចំនួនល្អដែរតើ ៕

អត្ថបទដែលជាប់ទាក់ទង