ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល អនុញ្ញាត្ដិ ឲ្យឱសថស្ថានទាំងអស់ត្រូវលក់ឧបករណ៍តេស្ដរហ័សទទួលស្គាល់ដោយក្រសួងក្នុងតម្លៃសមស្រប

43

 

ភ្នំពេញ៖ ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទិញឧបករណ៍តេស្តរហ័សក្នុងការធ្វើតេស្តផ្ទាល់ខ្លួនរូមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩
ក្រសួងសុខាភិបាលបានប្រកាសឲ្យឱសថ ស្ថានទាំងអស់ត្រូវលក់ឧបកណ៍តេស្តរហ័សដែលក្រសួងទទួលស្គាល់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។ យោងតាមសារចរណ៍ណែនាំរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តម្ករហ័ស ក្នុងតម្លៃសម ស្រប ដើម្បីឲ្យប្រជាពល រដ្ឋមានលទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។
សារាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឲ្យមន្ទីរពេទ្យឯកជន និងគ្លីនិកទាំងអស់ ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សដែលទទួលស្គាល់ដោ យក្រសួងសុខាភិបាល។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តម្ករហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជា
ពលរដ្ឋ មានលទ្ធភាពទិ ញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ដោយក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
លោក រដ្ឋមន្ត្រីបានបន្ដថា មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្គរហ័សផ្តល់ជូនដោយ ក្រសួងសុខាភិបាល។ សមត្ថ កិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រង និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បី ទប់ស្កាត់កុំឲ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។
ជាងនេះទៅទៀត លោក រដ្ឋមន្ដ្រី ក៏បានណែនាំឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ បន្តលក់ឧបករណ៍តេស្ដរហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមានភាពសម្បូរ និងបន្សំទៅនឹង តម្លៃទីផ្សារ។ បន្ទាប់មក ក្រសួងនឹងផ្ទេរការងារនេះ ឲ្យទៅអង្គភាពណាមួយ ទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឲ្យក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងតម្លៃសមស្រប ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង