អភិបាលខណ្ឌកំបូលចុះពិនិត្យស្ថានភាពរាំងស្ងួតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ និងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូល និងលោកកៀង ល័ក្ស អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងមានការចូលរួមពីអាជ្ញាធរភូមិ សង្កាត់ ចុះពិនិត្យស្ថានភាពរាំងស្ងួតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ និងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង ដែលទីតាំងទាំងពីរខាងលើនេះកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្រុមការងារបានរៀបចំស្ដារប្រឡាយដែលមានប្រវែងជាង២.០០០ម៉ែត្រ និងបូមទឹកស្រោចស្រពផ្ទៃដីស្រែជាង២០០ហិចតា ដោយប្រើប្រាស់គ្រឿងចក្រចំនួន០២គ្រឿង និងម៉ាស៊ីនបូមទឹកចំនួន០២គ្រឿង៕