ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនកសិករ ២ នាក់ ករណីក្លែងបន្លំធ្វើជា សមត្ថកិច្ចមន្ត្រី សាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយ ពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម

392

ឧត្តរមានជ័យ ៖ នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការ សម្របសម្រួលនីតិវិធី ពីសំណាក់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ កម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជា សមត្ថកិច្ចមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរមានឈ្មោះ ÷ ១- លុន តុនឡេង (ឡេង) ភេទអាយ៤៣ ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។ ២- អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។ ដកហូតវត្ថុតាងរួមមាន៖ រថយន្ត ១ គ្រឿង ,ទូរស័ព្ទ ៣ គ្រឿង ។

ករណីនេះក្រោយជំនាញបានសួរនាំ ជនសង្ស័យទាំង ២ នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រពិតប្រាកដមែន។

បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនតាមនីតិវិធីទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង