ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ ចុះត្រួតពិនិត្យគោលដៅ ប្រចាំការបិទបម្រាបគោចរ ក្នុងភូមិសាស្ត្រខណ្ឌចំការមន

47

 

ភ្នំពេញ៖លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចចំការមនកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបន្តចុះពិនិត្យតាមគោលដៅបិទបម្រាមគោចរ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងការអនុវត្តតាមសេចក្ដីសម្រេចលេខ ២៥៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ដីពីការបន្តអនុវត្តវិធានការរដ្ឋបាល និងបម្រាបគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ០៧ថ្ងៃបន្តទៀត។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌចំការមនសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តតាមសេចក្ដីសម្រេចខាងលើ អោយបានខ្ជាប់ខ្ជួនបំផុត ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលគឺ “៣កុំ ៣ការពារ” ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង