ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសហៃទី កើនដល់ ៣០៤នាក់, របួស ១,៨០០នាក់

71

ហៃទី៖ អាជ្ញាធរនៃប្រទេសហៃទីបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ម្សិលមិញ បានកើនដល់៣០៤នាក់ ខណៈច្រើនជាង ១៨០០នាក់ផ្សេងទៀតរងរបួស ហើយផ្លូវហាយវ៉េជាច្រើនត្រូវផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ១៥ ខែសីហា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកបាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទីដោយចំណុច រំញ័ររបស់វា ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រ ពីក្រុងឈ្មោះថា ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់តែម្តង ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់។

មកទល់ពេលនេះ អាជ្ញាធរហៃទីកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេនៅឡើយ ស្របពេលផ្ទះយ៉ាងហោច ៩៤៩ខ្នង ព្រមទាំងជាអគារជាច្រើនទៀត រងការបំផ្លិចបំផ្លាញ ហើយមនុស្សជាច្រើនបានបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង