ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចូលរួម ជាមួយអន្តរជាតិ ក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

52

 

ភ្នំពេញ ៖ គម្រោងមាត្រា៦ ស្តីពីរចនាសម្ព័ន្ធពាណិជ្ជកម្មនៅកម្ពុជា ដែលទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ពីទីភ្នាក់ងារថាមពលស៊ុយអ៉ែត កំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌអភិបាលកិច្ច និងបទប្បញ្ញត្តិបរិស្ថាន ដើម្បីចូលរួមរៀបចំ ក៏ដូចជាជួយសម្រួលដល់លំហូរឥណទានកាបូន នៅក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជា មានបទពិសោធន៍ ដែលទាក់ទងទៅនឹងការលក់ដូរឥណទានកាបូនកន្លងមក ក្រោមក្របខ័ណ្ឌ នៃ CDM, Gold Standard, JCM និង REDD+ជាដើម។

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ថា មាត្រា៦ គឺជាក្របខ័ណ្ឌ ឬជាយន្តការណ៍ដែលនឹងអនុញ្ញាតឱ្យប្រទេសជាដៃគូ ​មានលទ្ធភាពក្នុងការទទួលយកសក្តានុពលហិរញ្ញវត្ថុ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយយោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី “មាត្រា ៦៖ តួនាទីរបស់ឥណទានកាបូន នៅក្នុងកិច្ចខិតខំប្រឹងប្រែង អន្តរជាតិក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់” ដែលបានរៀបចំឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយអង្គភាពតម្លៃកាបូនសកល របស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងមូលនិធិ Gold Standard បានពិនិត្យមើលទៅលើការវិវត្ត របស់ទីផ្សារកាបូនសកល និងមើលទៅលើចំណុចរួម ទៅថ្ងៃអនាគតរវាងស្តង់ដារមាស (Gold Standard) និងមាត្រា៦នេះ ព្រមទាំងមើលទៅលើភាពជាក់ស្តែង របស់ឥណទានកាបូន តាមរូបភាពមាត្រា៦ និងមើលពីរបៀបដែលឥណទានអាកាសធាតុ អាចជួយគាំទ្រដល់ផែនការ យុទ្ធសាស្ត្រអាកាសធាតុរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង