អគារថ្មី ដែលសាងសង់ឡើង នៅជាប់ខាងលិចអគារផ្សារអូឡាំពិក នឹងក្លាយជាផ្សារទំនើប មានចំណតក្រោមដី
ភ្នំពេញ៖ អគារថ្មី ដែលបាននិងកំពុងសាងសង់ឡើងជាប់ខាងលិចអគារផ្សារអូឡាំពិក (អតីតចំណតរថយន្តរបស់ផ្សារអូឡាំពិក) មកដល់ពេលនេះ ការសាងសង់បានលទ្ធផលជាច្រើនភាគរយហើយ ហើយបើតាមការអះអាងរបស់អាជ្ញាធរអគារនេះនឹងត្រូវសាងសង់ឡើងជាផ្សារទំនើប ដែលមានចំណតរថយន្តនៅពីខាងក្រោមអគារ និងនៅផ្នែកខាងលើជាច្រើនជាន់ទៀតនឹងត្រូវសាងសង់ឡើងជាកន្លែងលក់ ដូរផងដែរ។
មន្ត្រីរដ្ឋបាលខណ្ឌបឹងកេងកងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែសីហានេះថា អគារដែលបាននឹងកំពុងសាងសង់ជាប់នឹងអគារផ្សារអូឡាំពិក បានសាងសង់ឡើងយូរពេលណាស់ដែរហើយ (ជិត២ឆ្នាំ)។ អគារនេះនឹងធ្វើការសាងសង់ឡើងជា ផ្សារទំនើប ដែលមានចំណតរថយន្តនៅខាងក្រោម នឹងមានការលក់ដូរនៅអគារជាច្រើនជាន់ នាផ្នែកខាងលើ ដែលមានកំពស់ប្រមាណជា៦ទៅ៧ជាន់ ។សំណង់អគារមួយនេះ ជារបស់ ក្រុមហ៊ុនឯកជនថៃប៊ុនរ៉ុងដែលជាក្រុមហ៊ុនសាងសង់ផ្សារអូឡាំពិកនេះតែម្តង ។
លោកធឹម សំអានអភិបាលនៃគណៈអភិបាលខាងបឹងកេងកងក៏បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ សីហានេះដែរថាសំណង់អគារខាងលើជាសំណង់ដែលត្រូវសាងសង់ជាផ្សារ ដោយក្រុមហ៊ុនឯកជន៕