ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារទួលទំពូង ក្នុងបរិបទ កូវីដ-១៩បំម្លែងថ្មី មានអាជីវករនិងប្រជាពលរដ្ឋចេញ ចូល ប្រមាណ ៤០ទៅ៥០ភាគរយប៉ុណ្ណោះ

282

ភ្នំពេញ៖ ផ្សារទួលទំពូងជាផ្សារមួយដែលបានផ្តោត សំខាន់ ទៅលើការលក់ដូរ វត្ថុអនុស្សាវរីយ៍ពិសេសជនបរទេសហើយក៏ជាផ្សារធំមួយក្នុងចំណោមផ្សារធំៗផ្សេងទៀតរបស់រដ្ឋ នៅក្នុងបរិបទ ជម្ងឺកូវីដ១៩ ពិសេសការរីករាលដាលវីរុសបំម្លែងថ្មី ចូលក្នុងសហគមន៍ បានធ្វើអោយអាជីវករនិងប្រជាពលរដ្ឋចេញ ចូលផ្សារមានការថយចុះច្រើន ពោលគឺមានអាជីវករនិងអ្នក ចេញ ចូលផ្សារ ប្រមាន៤០ទៅ៥០ភាគរយប៉ុណ្ណោះ។

  ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១៦ សីហានេះថា អាជីវករនិងប្រជាពលរដ្ឋចេញ ចូលផ្សារនៅពេលនេះ មានការថយចុះច្រើន ដោយ

មានអាជីវករនិងអ្នក ចេញ ចូលផ្សារ ប្រមាន៤០ទៅ៥០ភាគរយប៉ុណ្ណោះ ដោយពួកគាត់ភ័យខ្លាចជម្ងឺកូវីដ១៩ ពិសេសការរីករាលដាលវីរុសបំម្លែងថ្មី DELTA ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅទីផ្សារទួលទំពូងទាំងមូល លោកបានជម្រុញអោយគណៈកម្មការផ្សារទាំងអស់យកចិត្តទុកដាក់បំផុត ទៅលើការអនុវត្តកាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ដោយក្នុងចំនួន២ទៅ៣ថ្ងៃយើងបានបាញ់ថ្នាំសម្លាប់មេរោគម្តង ពោលគឺយើងបានអនុវត្តយ៉ាងម៉ត់ចត់បំផុតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន

 

 

អត្ថបទដែលជាប់ទាក់ទង