នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានសម្រេចលាលែងពីតំណែង
China Xinhua News៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានសម្រេចលាលែងពីតំណែងជាផ្លូវការនៅថ្ងៃចន្ទទី ១៦ ខែសីហានេះ បន្ទាប់ពីលោកថ្វាយលិខិតលាលែងទៅកាន់ព្រះមហាក្សត្រ។
ស្ថិតក្នុងវ័យ ៧៤ឆ្នាំ លោក យ៉ាស៊ីន ក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងខែមីនាឆ្នាំ ២០២០ ហើយលោកក្លាយប្រមុខរដ្ឋាភិបាលដែលកាន់តំណែងក្នុងរយៈពេលខ្លីជាងគេក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ពោលគឺបានត្រឹមតែ ១៧ ខែប៉ុណ្ណោះ។
ការប្រកាសពីការលាលែងពីតំណែងផ្លូវការរបស់ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីនេះដែរធ្វើឡើង ដោយសារលោកបាត់បង់ការគាំទ្រភាគច្រើនក្នុងសភា និងរងសម្ពាធខ្លាំងពីគ្រប់មជ្ឈដ្ឋានម៉ាឡេស៊ី ទាក់ទងនឹងកង្វះសមត្ថភាពគ្រប់គ្រងនិងដោះស្រាយបញ្ហាកូវីដ ១៩ ។
យ៉ាងណាក៏ដោយ ការចាកចេញពីតំណែងរបស់មេដឹកនាំនេះ ធ្វើឲ្យនយោបាម៉ាឡេស៊ីធ្លាក់ចូលក្នុងភាពច្របូកច្របល់ជាថ្មី ជាពិសេសជុំវិញការកំណត់មេដឹកនាំបន្ទាប់ដែលនឹងឡើងមកដឹកនាំរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ៕