ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកលេងកាំបិតបុ័ងតោ ជាប់អន្ទាក់ប៉ូលិសកៀនស្វាយ

317

 

កណ្ដាល៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងនៅព្រឹកថ្ងៃទី១៨ខែសីហានេះថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះស្ដីពី ករណីៈ ហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តឡើងនៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ជនរងគ្រោះឈ្មោះពុធ សុផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យ ០២នាក់ ប្រុស ៖ ១/ឈ្មោះយាំ ប៊ុនសាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) ។ ២.ឈ្មោះយាំ ប៊ុនសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត(រត់គេចខ្លួន) អ្នកទាំងពីរមានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមានៈ ១.កាំបិតបុ័ងតោចំនួន០១ផ្លែដែកមានប្រឡាក់ឈាមផ្លែកាំបិតសងខាងប្រវែង៣២សង់ទីម៉ែត្រ ផ្លែដែកប្រវែង១៩សង់ទីម៉ែត្រ ដងឈើប្រវែង១៣សង់ទីម៉ែត្រ ទទឹងផ្លែ០៩សង់ទីម៉ែត្រ។ ២/កណ្ដៀវចំនួន០១ប្រវែង៥០សង់ទីម៉ែត្រ ផ្លែដែកពណ៌ខ្មៅប្រវែង២៤ដង់ទីម៉ែត្រ ដងឬស្សីប្រវែង២៦សង់ទីម៉ែត្រ ទទឹងផ្លែប្រវែង០៥សង់ទីម៉ែត្រ។ ៣/អំបែងឥដ្ឋការ៉ូចំនួនបួនដុំទម្ងន់៣,២គីឡូក្រាម។

លោកអធិការបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើជនរងគ្រោះឈ្មោះ ពុធ សុផល ភេទប្រុស បានផឹកស៊ីជាមួយមិត្តភក្តិម្នាក់ឈ្មោះ ហោ សាវ៉េត ហៅតោន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើបង់ថ្មមុខផ្ទះរបដស់ខ្លួន។ ពេលនោះឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស បានចេញមកពីធ្វើការងារ សំណង់នៅខាងក្រោយភូមិ ពេលមកដល់ផ្ទះ ស្រាប់តែជនរងគ្រោះឈ្មោះពុធ សុផល ភេទប្រុស បានស្រែកជេរឡូឡាដាក់ជនសង្ស័យ ពេលនោះជនសង្ស័យខឹងក៏បានស្រែកជេរតបតវិញ ភ្លាមនោះជនរងគ្រោះបានយកដុំថ្មគប់ទៅលើផ្ទះជនសង្ស័យ ឃើញដូច្នេះជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស បានកាន់កណ្ដៀវ ចំណែកឈ្មោះ យ៉ាំ ប៊ុនសាល ភេទប្រុស (ប្អូនយាំ ប៊ុនសាក់)កាន់កាំបិតបុ័ងតោ ព្រួតគ្នាវាយ នឹងកាប់ជនរងគ្រោះ រហូតដល់ជនរងគ្រោះរត់ដួលនៅកៀនផ្ទះ ភ្លាមនោះជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាក់ភេទប្រុស បានយកឥដ្ឋការ៉ូ ទំហំ៦០ គុណ៦០វាយក្បាលជនរងគ្រោះពីក្រោយ និងជនសង្ស័យម្នាក់ទៀតឈ្មោះយ៉ាំ ប៊ុនសាល ភេទប្រុស ក៏បានយកកាំបិតបុ័ងតោកាប់ក្បាលជនរងគ្រោះផ្នែកក្រោយចំនួនបីកាំបិតដេរចំនួន៣៥ថ្នេរបណ្តាលជនរងគ្រោះរងរបួសធ្ងន់ ។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ។

ក្រោយមកជនរងគ្រោះបានមកប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។ រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌បានចុះទៅដល់កន្លែងកើតហេតុ និងស្វែងរកជនសង្ស័យឃាត់ខ្លួនបានម្នាក់ឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស យកមកសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋភូមិធំ ចំណែកជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាល ភេទប្រុស បានរត់គេចខ្លួនបាត់ ។

ក្រោយពីរសួរនាំរួចជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស បានឆ្លើយសារភាព ថាពួកខ្លួនពិតជាបានប្រើអំពើហិង្សាលើ ឈ្មោះពុធ សុផល ភេទប្រុស ដូចការរៀបរាប់លើពិតមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ នឹងវត្ថុតាងបញ្ចូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង