លោកនុត ពុធដារ៉ា នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩
កណ្ដាល៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយតំណាងអង្គការ Water Aid បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ឧបត្ថម្ភដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល។
មន្ត្រីឱ្យដឹងថា៖សម្ភារៈ និងគ្រឿងឧបភោគបរិភោគ លោកនុត ពុធដារ៉ា ដែលបានប្រគល់ជូនដល់រដ្ឋបាលស្រុករួមមាន ម៉ាស់ អាកុល សាប៊ូ ប្រដាប់សម្រាប់លាងដៃ ឱសថបុរាណចិន អង្ករ មី ត្រីខ ទឹកត្រី ប្រេងឆា និងសម្ភារៈមួយចំនួនទៀត៕